L​o​n​g​s​t​a​f​f កី​ឡា​ក​រ​ឆ្នើ​ម​រ​ប​ស់​​ក្លឹ​ប​ ស​ង្ឃឹ​ម​ប​ន្ត​កុ​ង​ត្រា​ថ្មី​ ពេ​ល​ដែ​ល​ម្ចា​ស់​ក្លឹ​ប​ថ្មី​ម​ក​កា​ន់​កា​ប់

0

ក្រោយការប្រកាសអំពីព័ត៌មាន ទិញលក់ក្លឹបជាផ្លូវការទៅឲ្យ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed Bin Salman រួចមកនៅសប្តាហ៍នេះ កីឡាករឆ្នើមរបស់ក្លឹប Newcaslte គឺកីឡាករ Matty Longstaff បានបង្ហាញពីបំណងចង់បន្តកុងត្រាថ្មី នៅទីនេះបន្ថែមទៀត។

កីឡាករវ័យ ២០ឆ្នាំរូបនេះ បច្ចុប្បន្នទទួលបានប្រាក់កម្រៃត្រឹមតែ ៨៥០ផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ហើយនឹងផុតកុងត្រាចាស់ត្រឹមថ្ងៃទី៣០ ខែមិថុនាខាងមុខនេះហើយ។ ការចំណាយលុយទិញក្លឹបអង់គ្លេសនេះក្នុងតម្លៃ ៣០០លានផោន ព្រះអង្គម្ចាស់អារ៉ាប់អង្គនេះ មិនទាន់បានប្រកាសអំពីផែនការច្បាស់នៅឡើយ សម្រាប់អនាគតក្លឹប ប៉ុន្តែគ្រប់គ្នាបានជឿជាក់ថា នឹងមានការប្រែប្រួលដ៏ខ្លាំងមួយ ស្រដៀងទៅនឹង Man City។

គួរឲ្យដឹងដែរថា ការពិតកន្លងមកប៉ុន្មានខែចុងក្រោយនេះកីឡាករ Longstaff និងក្លឹបបានពិភាក្សាគ្នា យ៉ាងតានតឹងរួចមកហើយ អំពីលទ្ធភាពបន្តកុងត្រាថ្មី ប៉ុន្តែមិនបានជោគជ័យឡើយ រហូតដល់ពេលដែលម្ចាស់ក្លឹបលោក Ashley បានប្រកាសលក់ក្លឹបនេះចេញតែម្តង ក្រោយពេលដែលបានកាន់កាប់វាអស់ ១៣ឆ្នាំមកហើយនោះ៕

ប្រែសម្រួល៖Lee