ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាព កូវីដ១៩” នាព្រឹកថ្ងៃទី២០ មេសានេះថា អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ទៀតបានជាសះស្បើយ ពីជំងឺកូវីដ១៩ ខណៈគ្មានអ្នកឆ្លងថ្មីនោះទេ ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២០ មេសានេះ កម្ពុជាបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត សរុបកើន ១០៧នាក់ និងកំពុងបន្តព្យាបាលចំនួន ១៥នាក់ (សរុបទាំងអ្នកជាសះស្បើយ និងកំពុងព្យាបាល មានចំនួន ១២២នាក់) ។