អ្នកចាំទីចាស់វស្សា កីឡាករ Gianluigi Buffon បានត្រៀមចុះហត្ថលេខាជាថ្មីទៀត ជាមួយក្លិប Juventus ដើម្បីពង្រឹងអាជីពរបស់គាត់ ខណៈដែលបច្ចុប្បន្នមានអាយុ ៤២ឆ្នាំហើយ ដែលឈានចូលដល់ រដូវកាលទី២៦នៃ ប្រវត្តិលេង ។
ទោះបីលែងជាជម្រើសទី ១ នៅក្នុងទីក្រុងទូរីនក៏ដោយអ្នកចាំទីជើងចាស់រូបនេះនឹងនៅតែជាផ្នែកមួយដ៏សំខាន់នៃក្លឹបនិងបន្ទប់ផ្លាស់សំលៀកបំពាក់ឆ្ពោះទៅយុទ្ធនាការឆ្នាំ ២០២០/២១ ។
ប្រភពព័ត៌មានពី Tuttosport បានចុះផ្សាយថា Buffon បានយល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មី ហើយកំពុងមានទំនាក់ទំនងជាមួយនាយគ្រប់គ្រងរបស់ក្លិប លោក Andrea Agnelli ។
ប្រភពខាងលើថា Gianluigi Buffon គាត់ចង់លេងរហូតដល់ អាយុ ៥០ឆ្នាំ ដោយត្រូវលេង ២ ទៅ ៣រដូវកាល សល់ពេលប៉ុន្មានទៀត គាត់ត្រូវត្រៀមគោលដៅ ដូចអ្វីដដែលបម្រុងទុក។
កាលពីខែឧសភា Buffon បានប្រាប់ CNN ថា ជិវិតជាគ្រូបង្វឹកជម្រើសជាតិ កំពុងរងចាំលោក ក្នុងករណីលោកចង់ព្យួរស្រោមដៃ បោះបង់ការលេង ៕