ប្រ​ទេ​ស​ថៃ​រ​ក​ឃើ​ញ​អ្ន​ក​វិ​ជ្ជ​មា​ន​កូ​វី​ដ​១​៩បន្ថែម ប៉ុ​ន្តែ​ពុំ​មា​ន​អ្ន​ក​ស្លា​ប់

0

មន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃ បាននិយាយនៅថ្ងៃសៅរ៍នេះថា មានករណីវិជ្ជមានថ្មី នៃវីរុសកូវីដ១៩ ចំនួន ៣៣ករណី ដែលនាំឲ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ២,៧៣៣ករណី។

អ្នកនាំពាក្យរបស់ CCSA លោក Taweesin Wisanuyothin បាននិយាយថា ករណីថ្មីចំនួន ១១ គឺត្រូវបានរកឃើញនៅទីក្រុងបាងកក និងមានប្រវត្តិធ្វើដំណើរទៅកាន់ទីសាធារណ។ លោកបានបន្ថែមទៀតថា គ្មានអ្នកស្លាប់ថ្មី ហើយអ្នកជាសះស្បើយមានចំនួន ១,៧៨៧នាក់។

រំលឹកឡើងវិញដែរថា​ ប្រទេសថៃមានអ្នកស្លាប់សរុបចំនួន ៤៧នាក់ គិតចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូវីដ១៩នេះ ក្នុងខែមករា៕