ករណីវិជ្ជមានកូវីដ១៩ នៅរុស្ស៊ី កើនឡើងរាល់ថ្ងៃ

0

ទិន្នន័យផ្លូវការ បានបង្ហាញថា ប្រទេសរុស្ស៊ីមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៤,០៧០ករណី ក្នុងរយៈពេល២៤ម៉ោង ដែលចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៣២,០០៨ករណី កាលពីថ្ងៃសុក្រម្សិលមិញ។

ចំនួនអ្នកស្លាប់កើនឡើងដល់ ២៧៣នាក់ ខណៈពេលដែលអ្នកជាសះស្បើយមានចំនួន ២,៥៩០នាក់។ ទីក្រុងមូស្គូ ដែលជាទីក្រុងរងគ្រោះខ្លាំងជាងគេបំផុត នៅទូទាំងប្រទេស បានបញ្ជាក់ថាមានករណីឆ្លងថ្មីនៃវីរុសនេះមានចំនួន ១,៩៥៩ករណី ត្រឹមរយៈពេល២៤ម៉ោង។

អភិបាលរងក្រុង អ្នកស្រី Anastasia Rakova បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយ ទៅកាន់បុគ្គលិកពេទ្យថា ការឆ្លងរាលដាលខ្ពស់បំផុតនៅក្នុងទីក្រុងមូស្គូ ត្រូវបានគេរំពឹងថានឹងអូសបន្លាយក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍ទៅមុខទៀត។

គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានប្រកាសអំពីករណីវីរុសកូវីដ១៩ ដំបូងរបស់ខ្លួននៅថ្ងៃទី ៣១ ខែមករា ហើយករណីកើនឡើងគួរឲ្យកត់សម្គាល់គឺចាប់តាំងពីចុងខែមីនា ដែលចំនួនសរុបបានឡើងដល់ ១០,០០នាក់នៅថ្ងៃទី ៩ ខែមេសា និង ២០,០០០នាក់នៅថ្ងៃទី ១៤ ខែមេសា៕