ថ្វីបើ Manchester United បានរក្សាចំណង់ចិត្តរបស់ខ្លួន ចុះហត្ថលេខាយក Jadon Sancho ប៉ុន្តែពួកគេនឹងមិនប្រើ Mason Greenwood ជាវិធីដោះដូរនោះទេ ។
លោក Ole Gunnar Solskjaer បានកំណត់អត្តសញ្ញាណអតីតកីឡាករវ័យក្មេងរបស់ក្រុម Manchester City ថាជាគោលដៅផ្ទេរដ៏សំខាន់មួយកាលពីរដូវក្តៅមុនប៉ុន្តែក្លឹប នៅ Bundesliga បានទទួលជោគជ័យ ដោយឲ្យកីឡាករសំខាន់របស់គេបន្តលេងលើទឹកដីអាល្លឺម៉ង់ ។

ក្នុងនោះដែរ Dortmund ក៏បានធ្វើរឿងដ៏ល្អ ដោយប្រជែងឈ្នះលើ Man Utd យកកីឡាករ Erling Haaland ពី Red Bull Salzburg ។
ESPN បានចុះផ្សាយថា អំឡុងពេលចរចារជាមួយ Man Utd ពួកគេក៏បានចាប់អារម្មណ៍ទៅលើ Greenwood ។ ទោះបីជាយ៉ាងណា បិសាចក្រហម បានច្រានចោលនូវ សំណើរ របស់ Dortmund បន្ទាប់ពីកីឡាករវ័យក្មេងខាងលើធ្វើបានល្អក្នុងការប្រកួតបើករដូវកាល នៅ Australia និង Asia ហើយព្យាយាមបន្តកុងត្រាបន្ថែម។
កីឡាករវ័យ ១៨ ឆ្នាំរូបនេះរកបាន ១៣ គ្រាប់ក្នុងរាល់ការប្រកួតទាំងអស់នៅរដូវកាលនេះហើយទស្សនៈរបស់គាត់គឺជាផ្នែកសំខាន់មួយនៃអនាគតរបស់ Solskjaer ៕
