ក្លិបនៅ Premier League ទាំងអស់ត្រូវបានគេជូនដំណឹងថា សម្រាប់រដូវកាលដំបូង 2020-21 ត្រូវតែចាប់ផ្តើមនៅសប្តាហ៍ទី១ នាខែកញ្ញា បើទោះបីជាមានការពន្យាការលេងបច្ចុប្បន្ន ដោយសារតែវីរុសកូវីដ១៩ ក្តី ។
កូវីដ១៩ បានធ្វើឲ្យសកម្មភាព បាល់ទាត់ទាំងអស់ ត្រូវផ្អាក ដោយគ្មានថ្ងៃបញ្ជាក់ពីផែនការវិលត្រលប់ ក៏ព្រោះតែបារម្ភពីកីឡាករ និងអ្នកគាំទ្រ ។
ក្នុងជំនួបជាមួយក្លិប នាថ្ងៃសុក្រ ដោយលីកនៅអង់គ្លេស បានបញ្ជក់ពីបំណងប្រាថ្នារបស់ ពួកគេ ត្រូវបញ្ចប់រដូវកាលបច្ចុប្បន្នសិន និង កំពុងពិចារណា ទៅលើផែនការនៃការកំណត់ពេលវេលា ត្រលប់មកវិញ ។
ក្លិបបាល់ទាត់ទាំងអស់នៅតែសង្ឈឹមថា នឹងអាចចាប់ផ្តើមវិញ នាថ្ងៃទី៨ ខែមិថុនា ប៉ុន្តែការរំពឹងនោះ ត្រូវផ្អែកលើគោលការណ៍របស់រាជរដ្ឋាភិបាលអង់គ្លេស ណែនាំ ដែលស្ទើរតែមិនអាចរៀបចំផែនការវិលវិញបាន ។
យោងតាមសារព័ត៌មាន The Telegraph បាន ឲ្យដឹង ថាកាលបរិច្ឆេទចាប់ផ្តើមខែកញ្ញាថ្មីសម្រាប់រដូវកាលបន្ទាប់បានដាក់សម្ពាធយ៉ាងខ្លាំងដល់ក្លិបនានាដើម្បីបញ្ចប់យុទ្ធនាការ ដែលសេសសល់ ដោយសកម្មភាពយ៉ាងឆាប់រហ័សបំផុត។ កាលបរិច្ចេទនេះ ធ្វើយ៉ាងណា ត្រូវបញ្ចប់រដូវកាលចាស់ឲ្យបានក្នុងខែ កក្កដា ជាមួយការការលេង រហូតដល់ ៩២ ប្រកួត ក្នុងលីកទាំងមូល ។
សេចក្តីថ្លែងការណ៍មួយរបស់ក្របខ័ណ្ឌ Premier League នៅព្រឹកថ្ងៃសុក្របានសរសេរថា យើងដឹងយ៉ាងច្បាស់អំពីទុក្ខវេទនាដែលកំពុងគ្របដណ្តប់ហើយគំនិតរបស់យើងគឺស្ថិតនៅជាមួយអ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺរាតត្បាត។ “ ដូចគ្នានឹងអាជីវកម្មនិងឧស្សាហកម្មដទៃទៀត Premier League និងក្លឹបរបស់យើងកំពុងតែធ្វើការតាមរយៈសេណារីយ៉ូនៃការធ្វើផែនការស្មុគស្មាញ។ យើងកំពុងចូលរួមយ៉ាងសកម្មជាមួយអ្នកពាក់ព័ន្ធរួមទាំងដៃគូផ្សាយហើយគោលបំណងរបស់យើងគឺដើម្បីធានាថាយើងស្ថិតក្នុងជំហរមួយដើម្បីបន្តលេងនៅពេលដែលវាមានសុវត្ថិភាព ដោយរងចាំការគាំទ្រពីរដ្ឋាភិបាល។
សេចក្តីថ្លែងការដដែលបានលើកឡើងថាសុខភាពនិងសុខុមាលភាពរបស់កីឡាករគ្រូបង្វឹក បុគ្គលិកក្លឹបនិងអ្នកគាំទ្រគឺជាអាទិភាពរបស់យើងហើយលីកនឹងចាប់ផ្តើមឡើងវិញនៅពេល ដែលខាងវេជ្ជសាស្ត្រអនុញ្ញាតិ ។
វានៅតែជាគោលបំណងរបស់យើងដើម្បីបញ្ចប់រដូវកាល ២០១៩-២០ ប៉ុន្តែនៅដំណាក់កាលនេះកាលបរិច្ឆេទទាំងអស់គឺមានភាពស្រពិចស្រពិល ៕