កម្ពុជា ស្នើបើកច្រកព្រំដែនអន្តរជាតិព្រំ និងបាន ផាកាតឡើងវិញ ដើម្បីដោះដូរទំនិញ ខណៈថៃកំពុងពិចារណា

0

ភ្នំពេញ៖ កម្ពុជា បានសំណូមពរឲ្យភាគីថៃ បើកច្រកព្រំដែនអន្តរជាតិ បាន ផាកាត និងព្រំដែនអន្តរជាតិព្រំឡើងវិញ ដើម្បីដោះដូរទំនិញ ខណៈភាគីថៃកំពុងពិចារណាលើសំណើនេះ ។ នេះបើយោងតាមហ្វសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក្នុងកិច្ចប្រជុំស្តី អំពីការងារសុំបើកច្រក ឲ្យមានដំណើរការទំនិញចេញ-ចូល ជាមួយភាគីថៃ នៅសាលាស្រុកពោងណាមរ៉ន ខេត្តច័ន្ទបូរី ប្រទេសថៃ កាលពីរសៀលថ្ងៃទី១៧ មេសា បានលើកសំណូមពរ ដល់ភាគីថៃឲ្យដំណើរការបើកច្រកទ្វារ ដើម្បីនាំកសិផល និងទំនិញចេញ-ចូល បន្ទាប់មកឯកឧត្តមអភិបាលខេត្តច័ន្ទបូរី បានឆ្លើយតបនូវសំណូមពរ របស់ភាគីកម្ពុជា ដោយផ្អែកលើគោលការណ៍ក្រសួងមហាផ្ទៃថៃ នៅបន្តអនុវត្តក្នុងខេត្តមួយ ត្រូវឲ្យដំណើរការមធ្យោបាយ ទំនិញចេញ-ចូលតែមួយច្រក ។

ជាការឆ្លើយតបអភិបាលខេត្តច័ន្ទបូរី បានបញ្ជាក់ថា ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាល និងមានការជូនដំណឹង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ អំពីការដំណើរការបើកច្រកទ្វារអន្តរជាតិ បាន ផាកាត និងច្រកទ្វារព្រំដែនអន្តរជាតិព្រំឡើងវិញ ចំពោះតែមធ្យោបាយ ដឹកទំនិញកសិផលផ្សេងៗ ៕