តាមរបាយការណ៍បានអោយដឹងថាលោក N’Golo Kante មិនមានចេតនាចាកចេញពីក្រុមតោខៀវ Chelsea ទេក្នុងការផ្លាស់ប្តូរកីឡាករនាពេលខាងមុខនេះប្រសិនបើក្លឹបបង្ខំគាត់អោយចាកចេញ។
របាយការណ៍ពីប្រទេសអេស្ប៉ាញនៅសប្តាហ៍នេះបានអះអាងថាក្រុមបាសេឡូណាចង់ប្រើវិធីសាស្ត្រដោះដូរ ដោយយក N’Golo Kante ជាវិធីផ្ទេរ Philippe Coutinho ឲ្យចូលរួម ជាមួ យតោខៀវ។
គេហទំពគ័រ Goal វិញបានចុះថា Kante កំពុងសប្បាយរីករាយ នៅទីក្រុងឡុងដ៍ ដោយមិនចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរនោះទេ ។ ទន្ទឹមជាមួយគ្នានេះដែរ Kante បានទាក់ទាញចំណាប់អារម្មណ៍ពី Real Madrid និង Paris Saint-Germain ប៉ុន្តែមិនមានភាគីណាមួយអំពាវនាវដល់ខ្សែបម្រើរូបនេះឡើយ ក្នុងការដេញថ្លៃយក៕