ទារកដែលទើបតែមានអាយុ ២៩ថ្ងៃ បានក្លាយជាជនរងគ្រោះដោយសារកូវីដ១៩ ដែលមានវ័យក្មេងបំផុត។ ទារកវ័យក្មេងម្នាក់នេះ មកពីខេត្ត Batangas ក្នុងប្រទេសហ្វីលីពីន បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារបញ្ហាពិបាកដកដង្ហើម។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលហ្វីលីពីន កាលពីថ្ងៃពុធ (១៥ មេសា) បានឲ្យដឹងថា មានអ្នកស្លាប់ដោយកូវីដ១៩ ចំនួន ១៤នាក់ និងអ្នកឆ្លងថ្មី ចំនួន ២៣០ករណី។
គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ សរុបមានចំនួន ៣៤៩នាក់ និងអ្នកវិជ្ជមានវីរុសនេះ មានចំនួន ៥,៤៥៣ករណី ហើយហ្វីលីពីនជាប្រទេសដែលមានអ្នកឆ្លងច្រើនបំផុត នៅអាស៊ីអាគ្នេយ៍៕