Marcos Rojo បានប្រាប់លោក Ole Gunnar Solskjaer ថាគាត់មិនចង់ វិលត្រលប់ ទៅកាន់ Manchester United វិញនោះទេ ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានវិលទៅកាន់ទឹកដីដែលធ្លាប់លេងពីកុមារភាព Estudiantes ក្នុងលក្ខណ្ឌខ្ចីជើង កាលពីខែមករា ។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះនឹងវិលត្រឡប់មកកាន់ United នារដូវក្តៅនេះប៉ុន្តែកីឡាករ Rojo ចង់អោយ Solskjaer បន្តកុងត្រា លេងក្នុងលក្ខណៈខ្ចីជើងបន្តទៀត។

គាត់បានប្រាប់ទៅកាន់ Estudiantes Y Su Gente ថា “ ប្រសិនបើវាអាស្រ័យលើខ្ញុំខ្ញុំនឹងនិយាយទៅកាន់ថ្នាក់ដឹកនាំរបស់ Manchester United អំពីលទ្ធភាពស្នាក់នៅទីនេះរយៈពេល ៦ ខែទៀត” ។ ខ្ញុំនឹងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងប្រសិនបើខ្ញុំត្រូវចាកចេញ ក្រោយលេងបានតែពីរទៅបីប្រកួតដូច្នោះ ។