ផែ​ន​កា​រ​អ​ភិ​វ​ឌ្ឍ​កី​ឡា​ដ្ឋា​ន B​e​r​n​​ab​e​u ត​ម្លៃ​៥​០​០​លា​ន​ផោ​​ន នឹ​ង​ប​ន្ត​ធ្វើ​ទោះ​ស្ថិ​ត​ក្នុ​ង​វិ​ប​ត្តិ​កូ​វី​ដ​១​៩

0

ក្លឹបយក្សអេស្បាញ Real Madrid ទើបតែបានបង្ហោះចេញផ្សាយវិដេអូកីឡាដ្ឋានថ្មី Bernabeu និងរូបរាងរបស់វា ទៅឲ្យអ្នកគាំទ្រទាំងឡាយបានទស្សនា ទោះបីជាផែនការតម្លៃ ៥០០លានផោននេះនៅមិនទាន់រួចរាល់ក្តី។

កាសែតអង់គ្លេស The Sun បានជឿជាក់ថា Real Madrid ត្រូវបានអនុញ្ញាតិឲ្យបន្តការងារអភិវឌ្ឍកីឡាដ្ឋាននេះដដែល ទោះបីជាស្ថិតក្នុងស្ថានភាពវាយលុយដោយជំងឺរាតត្បាតក្តី។ការអនុញ្ញាតិត្រូវបានអនុម័តឲ្យចាប់ផ្តើមតាំងតែពីខែមិនាមកម្ល៉េះ ដើម្បីកែប្រែកីឡាដ្ឋានដែលមានអាយុកាល ៧៣ឆ្នាំមួយនេះឡើងវិញ។

ទាំងទីក្រុងម៉ាឌ្រីដ និងប្រទេសអេស្បាញទាំងមូល នៅតែបន្តបិទនៅឡើយគិតមកត្រឹមសប្តាហ៍នេះ ប៉ុន្តែការសាងសង់តែបន្ត ហើយក្នុងនោះគេជឿជាក់ថាទំហំរបស់កីឡាដ្ឋាននឹងមានទៅដល់ ៦៦០០០ម៉ែត្រការ៉េ ប៉ុន្តែលើកនេះ គេក៏នឹងបញ្ចូលទាំងហាងទំនើប ភោជនីយដ្ឋានជាច្រើន ព្រមទាំងសណ្ឋាគារមួយនៅពីខាងក្នុងផងដែរ។ ក្រោយបញ្ចប់ កីឡាដ្ឋាននឹងអាចផ្ទុកអ្នកទស្សនាដល់ទៅ ៨០២៤២នាក់៕

ប្រែសម្រួល៖Lee