កីឡាករឡើងទំរង់លេងខ្លាំងរបស់ក្លឹប Ajax កីឡាករ Donny van de Beek ត្រូវបានគេជឿជាក់ថាអាចប្រឈមមុខទៅនឹងការខកខានក្តីសុបិន្តរបស់ខ្លួនក្នុងការផ្ទេរទៅលេងឲ្យក្លឹបយក្សអេស្បាញ Real Madrid ដោយសារជំងឺរាតត្បាតកូវីដ១៩កំពុងវាយលុកខ្លាំងនៅក្នុងលីកទាំងអស់នៅអ៊ឺរ៉ុបបែបនេះ។

កាសែតអង់គ្លេស The Mirror បានសរសេរថាកិច្ចព្រមព្រៀងទិញដូរកីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានធ្វើឡើងរួចរាល់ទៅហើយតាំងតែពីខែមករាក្នុងតម្លៃខ្លួនប្រមាណជា៤៧លានផោនប៉ុន្តែជឿជាក់ថាការផ្ទេរទៅកាន់ទឹកដី Bernabeu អាចនឹងជួយបញ្ហាធំដោយសារតែបច្ចុប្បន្នវិបត្តិហិរញ្ញវត្ថុរបស់ក្លឹបគឺជាកត្តាដ៏សំខាន់មួយដែលក្លឹបកំពុងរវល់ដោះស្រាយ។

ចំណូលពីការប្រកួតក៏គ្មានចំណូលពីម្ចាស់ឧបត្ថម្ភមួយចំនួនក៏ត្រូវលប់ចោលទៅវិញដោយសារតែការប្រកួតនៅមិនទាន់ដំណើរការមកវិញនៅឡើយហើយសូម្បីតែភ្នាក់ងាររបស់កីឡាករផ្ទាល់ក៏បានសារភាពដែរថាលោកមានការព្រួយបារម្ភថាដំណើរការដោះដូរកីឡាករគឺនឹងអាចក្លាយជាបញ្ហាប្រឈមមុខនៅពេលនេះ៕
ប្រែសម្រួល៖Lee
