ក្នុងស្ថានភាពមិនទាន់ល្អប្រសើរពីបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩នៅឡើយនោះប្រភពអះអាងនៅក្នុងប្រទេសអ៊ីតាលីបានបញ្ជាក់ាកញ្ចប់ប្រាក់ប្រមាណជា៤៣,៥លានផោនត្រូវបានដាក់នៅលើតុចចាររួចជាស្រេចហើយដើម្បិផ្ទេរកីឡាករ Thomas Partey ពីក្លឹប Atletico Madrid ទៅកាន់ក្លឹបកាំភ្លើងធំ Arsenal។

កាំភ្លើងធំ Arsenal ជាក្លឹបដែលបានតាមដានជើងរបស់កីឡាករខ្សែបម្រើរូបនេះជាយូរមកហើយក្នុងរដូវកាលនេះហើយជឿជាក់ថាបើប្រៀបធៀបទៅនឹងក្លឹបផ្សេងដែលកំពុងចង់បានកីឡាករហ្គាណានេះដែរនោះគឺក្លឹបមានអទិភាពជាងគេ។គេជឿជាក់ដែរថាការចចារផ្ទេរនឹងអាចធ្វើឡើងនៅក្នុងរដូវក្តៅខាងមុខនេះជាមិនខាន។

កីឡាករ Partey ក្នុងវ័យ២៦ឆ្នាំបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ក្លឹបក្រោមការដឹកនាំរបស់លោក Diego Simeone ប៉ុន្តែបញ្ហាសំខាន់នោះគឺថាកុងត្រាចាស់ដែលនៅសល់៣ឆ្នាំទៀតប៉ុន្តែ Atletico Madrid កំពុងស្វែងរកឧិកាសចចារបន្តកុងត្រាថ្មី៕
ប្រែសម្រួល៖Lee
