ចិនបារម្ភឆ្លងកូវីដ១៩ មកពីរុស្ស៊ី

0

របាយការណ៍របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃពុធ (១៥មេសា) ថាការឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសចិនមានការថយចុះ ប៉ុន្តែតំបន់ភាគឦសាននៃប្រទេស ជាប់នឹងព្រំដែនប្រទេសរុស្ស៊ី នៅតែជាក្តីកង្វល់របស់អាជ្ញាធរ។

យោងតាមគណៈកម្មាធិការសុខភាពជាតិ របស់ប្រទេសចិន បានឲ្យដឹងថាមានករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៤៦ករណី កាលពីថ្ងៃអង្គារ បើធៀបទៅនឹងថ្ងៃមុន​មានចំនួន ៨៩ករណី។
ក្នុងចំណោមករណីថ្មីទាំង៤៦ មាន៣៦ករណី ជាករណីឆ្លងមកពីខាងក្រៅ ពោលគឺតាមរយៈអ្នកធ្វើដំណើរមកពីបរទេស៕