ជាមហិច្ឆតាក្នុងវិស័យបាល់ទាត់កន្លងមកប្រទេសចិនបានចំណាយលុយដ៏ច្រើនលើសលុបនៅក្នុងវិស័យនេះបូករួមទាំងលីគកំពូលរបស់ខ្លួននិងការចំណាយនាំចូលកីឡាករបរទេសសំបូរបទពិសោធពីអ៊ឺរ៉ុបដោយក្លឹបធំៗរបស់ខ្លួនផង។

នៅថ្ងៃចន្ទទី១៣ខែមេសានេះគ្រូបង្វឹកបង្គោលរបស់ជម្រើសជាតិលោក Li Tie បានប្រកាសពីផែនការដ៏ធំមួយទៀតរបស់ប្រទេសចិនដើម្បីធ្វើយ៉ាងណាឲ្យចិនអាចមានឈ្មោះនៅក្នុងព្រឹត្តិការណ៍កីឡាករបាល់ទាត់ពិភពលោកនាពេលខាងមុខដោយលោកបានបញ្ជាក់ថានឹងមានការបន្ថែមកីឡាករបរទេសដែលបានចូលសញ្ជាតិចិនបន្ថែមទៀតទៅក្នុងក្រុមរបស់លោក។

មួយរយៈនេះលោក Li បានរងការទិះតៀននិងចោទប្រកាន់យ៉ាងខ្លាំងពិសំណាក់អ្នកគាំទ្រជម្រើសជាតិជាពិសេសក្រោយពេលបានចូលមកកាន់តំណែងជាគ្រូបង្វឹកភ្លាមជំនួសលោក Marcello Lippi លោក Li បានប្រកាសយកកីឡាករ៤នាក់ពីក្លឹបចាស់របស់ខ្លួនគឺ Wuhan Zall មកចូលរួមជម្រើសជាតិភ្លាម។ប៉ុន្តែទោះបីជាយ៉ាងណាក្តីឆ្លើយតបទៅនឹងពាក្យទិះតៀនទាំងនោះលោកបានបញ្ជាក់ថាជម្រើសជាតិនឹងមានការបន្ថែមកីឡាករបរទេសកាន់តែច្រើននាពេលខាងមុខនេះ៕
ប្រែសម្រួល៖Lee
