សម្ដេចតេជោ ផ្ញើរសារជូនពរ បងប្អូនប្រជាពលរដ្ឋជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះថា បានផ្ញើរសារជូនពរ ដល់បងប្អូនប្រជាពលរដ្ឋជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានលាភជ័យ សុភមង្គល និងសុខភាពល្អចៀសផុត ពីជំងឺទាំងឡាយរួមទាំង ជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សម្ដេចតេជោ បានសរសេរនៅលើ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា “ជូនពរឆ្នាំថ្មី ១៣-១៦ មេសា ២០២០នៅក្នុងឱកាស នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១៣-១៦ ខែ មេសា ២០២០ ខ្ញុំព្រះករុណា និងភរិយាសូមប្រគេន ពរព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន មានលាភជ័យ សុភមង្គល និងសុខភាពល្អចៀសផុត ពីជំងឺទាំងឡាយរួមទាំង ជំងឺកូវីដ-១៩ ។

សម្ដេចក៏ផ្ញើរសារ អរគុណសារជាថ្មីចំពោះ បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ព្រមទាំងកូនក្មួយកម្មករកម្មការិនី ទាំងអស់ដែលបានយោគយល់ និងចូលរួមទប់ស្កាត់ប្រយុទ្ឋប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារ ជាធម្មតាក្នុងថ្ងៃចូលឆ្នាំ។ ទន្ទឹមនឹងនេះ សូមបន្តធ្វេីតាមការណែនាំ របស់ក្រសួងសុខាភិបាល ដេីម្បីសុវត្ថិភាព សុខភាពអាយុជីវិតទាំងអស់គ្នា។