ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា គិត ៩ព្រឹក ថ្ងៃទី ១៣ មេសា ២០២០ កម្ពុជាពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីនោះទេ ហើយក៏គ្មានករណីជាសះស្បេីយនោះដែរ ។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៣ មេសា ឆ្នាំ២០២០នេះ កម្ពុជាមានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន១២២ករណី ក្នុងនោះបានព្យាបាល ជាសះស្បេីយទេ សរុប ៧៧នាក់ ស្លាប់គ្មាន ។
ក្រសួងបញ្ជាក់ថាមកដល់ពេលនេះ ពុំទាន់រកឃេីញភ័ស្តុតាង ជាក់ស្តែងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ។





