បរទេស៖នៅថ្ងៃចន្ទទី១៣ខែមេសានេះកាសែតអង់គ្លេស The Sun បានសរសេរថាកីឡាករអង់គ្លេសកំពូលរបួស Jack Wilshere នៅពេលចុងក្រោយនេះបានសារភាពថាការសម្រេចចិត្តផ្ទេរទៅលេងជាមួយនឹងក្លឹបញញួរធំ West Ham គឺមិនមានលទ្ធផលល្អប្រសើរឡើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះបានលើកឡើងថានឹងបន្តប្រឹងប្រែងធ្វើយ៉ាងណាឲ្យអាជីពរបស់ខ្លួនអាចដំណើរការបានល្អប្រសើរឡើងវិញ។រំលឹកដែរថាកីឡាករវ័យ២៨ឆ្នាំរូបនេះបានសម្រេចចិត្តផ្ទេរមក West Ham កាលពីឆ្នាំ២០១៨ប៉ុន្តែបានបង្ហាញខ្លួនតែ១៦គត់មកដល់ពេលនេះ។

Wilshereចុះកុងត្រាជាមួយនឹងក្លឹបរយៈពេល៣ឆ្នាំប៉ុន្តែដោយសារតែរបួសគិតចាប់តាំងពីខែតុលាឆ្នាំទៅមកកីឡាករមិនដែលអាចបង្ហាញខ្លួនប្រកួតឬសូម្បីតែហ្វឹកហាត់ជាមួយនឹងក្លឹបវិញនៅឡើយ៕
ប្រែសម្រួល៖Lee
