ជារឿងដែលមិនមានអ្នកណាដឹងឡើយចាប់តាំងតែពីពេលដែលកីឡាករបារាំង Paul Pogba បានសម្រេចចិត្តចាកចេញពីក្លឹបបិសាចក្រហម Man United ម្តងកាលពីឆ្នាំ២០១២គិតរហូតមកដល់ពេលនេះទោះបីជាគេបានផ្ទេរមកវិញហើយក្តីពី Juventus។

នៅថ្ងៃចន្ទទី១៣ខែមេសានេះកាសែតអង់គ្លេស The Sun បានសរសេរថាទីបំផុតកីឡាកររូបនេះបានសារភាពពីមូលហេតុពិតប្រាកដមួយអំពីការចាកចេញរបស់ខ្លួនកាលពីឆ្នាំនោះ។ Pogba និយាយយ៉ាងច្បាស់ៗថាគ្រានោះរូបគាត់អន់ចិត្តនិងខឹងនឹងគ្រូបង្វឹកក្លឹបគឺលោកតា Sir Alex Ferguson យ៉ាងខ្លាំងពីព្រោះថាបុរសរូបនេះនឹងមិនដាក់ឲ្យ Pogba ចូលប្រកួតបានគ្រប់គ្រាន់ឡើយ។

កន្លងមកតែងតែមានពាក្យចចាមអារ៉ាមថាការចាកចេញរបស់ Pogba គឺដោយសារតែកិច្ចពិភាក្សាបន្តកុងត្រាមិនបានជោគជ័យប៉ុណ្ណោះក៏ព្រោះតែឆ្នាំនោះក្លឹប Juventus បានផ្តល់ប្រាក់កម្រៃថ្មីប្រមាណជា៣០០០០ផោនក្នុងមួយសប្តាហ៍ដែលមានទំហំទ្វេរដងដែល Man United បានផ្តល់ឲ្យ៕
ប្រែសម្រួល៖Lee
