Luis Suarez ខ្សែប្រយុទ្ធ Barcelona ត្រូវបានគេរាយការណ៍ថានឹងវិលទៅកាន់ទឹដីនៃក្លិបកំណើត នៅពេលដែលទីផ្សារដោះដូរកីឡាករបើកទ្វារ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចំណាយពេល ៦ ឆ្នាំនៅតំបន់ Catalonia ។ Suarez រកបានគ្រាប់បាល់ ១៩១ គ្រាប់គួរឱ្យភ្ញាក់ផ្អើលនិងបញ្ជូលបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ១០៨ ដងក្នុងការបង្ហាញខ្លួន ២៧០ លើកអោយ Barca ចាប់តាំងពីចូលរួមជាមួយ Barca ក្នុងឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន ៧៥លានផោន ក្រោយចាកចេញពីហង្សក្រហម។
កីឡាករខាងលើធ្លាប់ឈ្នះទ្រនាប់ជើងមាស កាលពីរដូវកាល 2013/14 ដោយពេលនោះជួយរកគ្រាប់បាល់ជូនហង្សក្រហមចំនួន ៣១គ្រាប់ ក្នុងចំណោម ៣៣ប្រកួត។
កីឡាករអន្តរជាតិអ៊ុយរូហ្គាយនេះផុតកុងត្រាជាមួយក្លិបយក្សអេស្ប៉ាញនៅឆ្នាំ ២០២១ ហើយទោះបីជាគាត់ចង់នៅជាមួយ Barca ក្រោយកិច្ចសន្យាត្រូវបានបញ្ចប់ក៏ដោយក៏អតីតមិត្តរួមក្រុមជឿជាក់ថា Suarez អាចត្រលប់ទៅកាន់ទឹកដីនៃក្លិបកំណើតវិញ។
កីឡាករ Sebastien Abreu ដែលធ្លាប់លេងជាមួយ Suarez កាលនៅ Nacional អំឡុងរដូវកាល ២០០៤-០៥ កំពុងព្យាយាមនាំអតីតដៃគូរ ឲ្យវិលទៅកាន់ក្លិបចាស់វិញ។
គាត់បានប្រាប់ស្ថានីយ៍វិទ្យុ 890: ថា ខ្ញុំបាននិយាយជាមួយ Suarez ហើយគាត់បាននិយាយថាប្រសិនបើខ្ញុំជាគ្រូបង្វឹករបស់ Nacional គាត់អាចវិលត្រឡប់បាន ។
ប៉ុន្តែពេលនេះ លោក Abreu ជាអ្នកចាត់ការទូទៅ របស់ក្លិប Boston River ។ ទោះជាយ៉ាងណា Suarez ធ្លាប់បានប្រាប់វិទ្យុក្នុងស្រុកអស្ប៉ាញថា ប្រសិនបើនៅតែអាចលេង បាន ៦០ភាគរយនៅក្លិប បាសេឡូណា លោកនៅតែបន្តលេងដោយស្វ័យប្រវត្តិនៅក្លិបយក្សអេស្ប៉ាញ៕