Roma ដាក់សំណើរទៅ Pedro រួចហើយសង្ឃឹមយកកីឡាកររូបនេះបានពីអង់គ្លេសដោយមិនមានតម្លៃខ្លួន

0

កីឡាករខ្សែប្រយុទ្ធ​ជើ​ង​ចា​ស់ ​P​e​d​r​o​ ​បា​ន​ប​ញ្ជា​ក់​ប្រាប់​ច្បា​ស់​ហើ​យ​ក​ន្ល​ង​ម​កថា​នឹ​ង​ចា​ក​ចេ​ញ​ពី​ក្លឹ​បតោ​ខៀ​វ​ ​C​h​e​l​s​e​a​ ​នៅ​ចុង​ប​ញ្ច​ប់​រ​ដូវ​កា​ល​នេះ​ក្នុង​ពេ​ល​ដែ​ល​កុ​ង​ត្រា​ចា​ស់នឹ​ង​អ​ស់​សុ​ព​ល​ភា​ពត្រឹ​ម​រ​ដូ​វ​ក្តៅ​ទៅហើ​យ​នោះ​ដែ​ល​ប​ច្ចុប្ប​ន្ន​មា​ន​ក្លឹ​ប​នៅ​អ៊ី​តា​លី​មួ​យ​និ​ង​ក្លឹ​ប​ជា​ច្រើ​ន​នៅ​អា​មេ​រិ​ក​កំ​ពុ​ង​ចែច​ង់​។​



កីឡាករវ័យ៣២ឆ្នាំរូបនេះបានបន្តរស់នៅលើទឹកដី S​t​a​m​f​o​r​d​ B​r​i​d​g​e អស់​រ​យៈ​​ពេ​ល​៧​ឆ្នាំម​ក​ហើ​យ​តាំ​ង​តែ​ពី​បា​ន​ផ្ទេ​រ​ម​ក​ពី​​ក្លឹប​ B​a​r​c​e​l​o​n​​a ដោ​យ​បា​ន​ជួ​យ​លើ​ក​ពា​ន​ជា​ច្រើ​ន​ជូ​ន​ក្លឹ​ប​ដូ​ច​ជា F​A​ ​C​u​p និ​ង E​​ur​o​p​a​ ​L​e​a​g​u​e​ ​ផ​ងប៉ុ​ន្តែ​ជឿ​ជា​ក់​ថា​នឹ​ង​ត្រូ​វ​ចា​កចេ​ញ​ពី​ក្លឹ​ប​ហើ​យ​នាពេ​ល​ខា​ង​មុ​ខដោយមិនមានតម្លៃខ្លួនឡើយ។

រដូវកាលនេះបង្ហាញខ្លួនបានតែ៩ដងប៉ុណ្ណោះក្នុងលីកកំពូលក្រោមការដឹកនាំរបស់លោក Lampard ហើយ Roma ​ក៏បា​ន​ដា​ក់​សំ​ណើ​រ​ប្រា​ក់ក​ម្រៃ​ប្រ​មា​ណ​ជា​២​,​៧លា​ន​ផោ​ន​ក្នុ​ង​មួ​យ​ឆ្នាំរួ​ច​ដែ​រ​ស​ម្រាប់ ​P​edro គឺនៅត្រូវតែរងចាំការសម្រេចចិត្តរបស់កីឡាករប៉ុណ្ណោះថាតើចង់ផ្លាស់ទៅលេងអ៊ីតាលីឬជាមួយនឹងក្លឹបផ្សេងទៀតនៅអាមេរិកដែលកំពុងចាប់អារម្មណ៍ដែរនោះ៕

ប្រែសម្រួល៖Lee