ទាំង Cristiano Ronaldo, Wayne Rooney និង Paul Scholes សុទ្ធតែស្ថិតនៅក្នុងបញ្ជីកីឡាកររបស់ក្លឹបបិសាចក្រហម Man United ។កីឡាករចំណូលថ្មីកំពុងឡើងជើង Bruno Fernandes ទើបបានប្រាប់ថាជាកីឡាករដែលរូបគេធ្លាប់បានទស្សនានិងជាកីឡាករបណ្តូលចិត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយនិងសង្ឃឹមថានឹងអាចធ្វើបានដូចពួកគេទាំងនោះពេលមកដល់ Old Trafford៕

យោងតាមកាសែតអង់គ្លេស The Mirror បានបញ្ជាក់ថាតាមពិតកីឡាករឆ្នើមរបស់ក្លឹបបិសាចក្រហម Man United ដល់ទៅ៨រូបដែល Fernandes បានបង្ហើបប្រាប់ថារូបគេចង់ដើរគន្លងតាមពេលមកដល់ទឹកដីមួយនេះ។កីឡាករវ័យ២៥ឆ្នាំសញ្ជាតិប៉ទុយហ្គាល់រូបនេះបានបង្ហាញស្នាដៃយ៉ាងល្អទោះបីជាទើបបានចូលលេងប៉ុន្មានប្រកួតក្តីដោយអាចរកបាន៣គ្រាប់និង៤ដងជួយឲ្យមិត្តរួមក្លឹបរកគ្រាប់បាល់រួចទៅហើយ។

កីឡាករទាំង៨នាក់ដែលតែងតែស្ថិតនៅក្នុងគំនិតរបស់ Fernandes នោះរួមមានដូចជា Ronaldo, Nani, Rooney, Scholes, Giggs,Nistelrooy,Keane និង Cantona ផងដែរ៕
ប្រែសម្រួល៖Lee
កីឡាករ Ronaldo

កីឡាករ Nani

Rooney

Scholes

Giggs

Nistelrooy

Keane

Cantona
