យោងតាមការចេញផ្សាយរបស់ The Mirror នៅថ្ងៃនេះបានសរសេរថាក្រោយតែបានផ្ទេរទៅដល់ទឹកដីនៃប្រទេសអ៊ីតាលីកីឡាករ Cristiano Ronaldo បានពង្រឹងឥទ្ធិពលនៅតាមបណ្តាញសង្គមរបស់ខ្លួនយ៉ាងខ្លាំងហើយជឿជាក់ថាចំណូលរបស់គេបច្ចុប្បន្នគឺកាន់តែកៀកទៅនឹងអ្វីដែល Tiger Wood និង Floyd Mayweather ធ្លាប់ធ្វើបានកាលពីមុន។
មានន័យថា Cristiano Ronaldo នឹងដើរតាមគំរូរបស់អត្តពលិកទាំង២រូបខាងលើក្លាយកីឡាករដែលមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារនិងមានឈ្មោះជាកីឡាករបាល់ទាត់ដំបូងគេដែលមានទ្រព្យសម្បត្តិដល់ទៅពាន់លានដុល្លារផងដែរ។ទោះបីជាកាលពីសប្តាហ៍មុនកីឡាករវ័យ៣៥ឆ្នាំរូបនេះបានទទួលយកការសម្រេចចិត្តកាត់បន្ថយប្រាក់កម្រៃក្តីប៉ុន្តែជឿជាក់ថាវាមិនបានធ្វើឲ្យប្រាក់ចំណូលរបស់គេថមថយឡើយ។
សម្រាប់ឆ្នាំ២០១៩កន្លងទៅរូបគេរកចំណូលបានទៅដល់១០៩លានដុល្លារគឺមានទំហំលើសពីMessiរកបានផងនៅប្រាក់ចំណូលជាមួយនឹងកុងត្រាផ្សាយពាណិជ្ជកម្មផលិតផលផងប្រាក់ចំណូលបានមកពីបណ្តាញសង្គមដូចជាInstagramផងនិងមុខជំនួញជាច្រើនរបស់ខ្លួនដូចជាសណ្ឋាគារនិងផលិតផលប្រេនមួយចំនួនផងគឺកំពុងជួយពន្លឿនទ្រព្យសម្បតិ្តរបស់គេបន្ថែមទៀតនៅឡើយ៕
ប្រែសម្រួល៖Lee