ទីបំផុតក្រោយចាប់ឃុំខ្លួននៅក្នងគុកអស់ពេលមួយរយៈកន្លងមកអតីតកីឡាករវិរៈបុរសប្រេស៊ីលនិងក្លឹប Barcelona លោក Ronaldinho ត្រូវបានតុលាការនៃប្រទេសប៉ារ៉ាហ្គាយដោះលែងវិញហើយនៅថ្ងៃនេះប៉ុន្តែក្រោមលក្ខណ្ឌចំនួន២មុនការដោះលែង។
ការព្យាយាមធ្វើដំណើរចូលមកដល់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះដោយប្រើប្រាស់សៀវភៅឆ្លងដែនក្លែងក្លាយបានធ្វើឲ្យខ្លួននិងប្អូនប្រុសរបស់ខ្លួនអាយុ៣២ឆ្នាំម្នាក់ទៀតក៏ត្រូវបានជាប់ខ្លួនអស់រយៈពេល៣២ផង។តាមច្បាប់ពួកគេនឹងអាចប្រឈមមុខទៅនឹងការជាប់គុករាប់សិបឆ្នាំប៉ុន្តែចុងក្រោយត្រូវបានសម្រេចឲ្យដោះលែងទៅវិញ។
ការដោះលែងនេះត្រូវបានគេដឹងថាបានធ្វើឡើងក្រោយពេលដែល Ronaldinho និងប្អូនប្រុសបានយល់ព្រមបង់លុយប្រមាណជា១,៣លានផោនហើយទី២លោក Ronaldinho នៅតែបន្តស្ថិតក្រោមការឃ្លាំមើលនៅក្នុងសណ្ឋាគារ Hotel Palmaroga នៃរដ្ឋធានីរបស់ប្រទេសប៉ារ៉ាហ្គាយមួយរយៈទៀត៕
ប្រែសម្រួល៖Lee