កាសែតអង់គ្លេស The Sun នៅថ្ងៃពុធនេះថាគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho កំពុងប្រឈមមុខទៅនឹងការចាប់ខ្លួនពីសំណាក់ប៉ូលីសក្រោយពេលដែលលោកបាននាំកីឡាករចំនួន៣នាក់ធ្វើការហ្វឹកហាត់នៅតាមសួនសាធារណៈក្នុងទីក្រុងឡុងទោះបីជាមានការប្រកាសបិទទ្វារទីក្រុងក្តី។

រូបភាពត្រូវបានគេថតជាប់ថាលោក Mourinho និងកីឡាករ៣នាក់បាននាំគ្នាហ្វឹកហាត់និងរត់នៅលើសួន Hadley Common នៅភាគខាងជើងទីក្រុងឡុង។កន្លងមកថ្មីៗនេះទាំងក្លឹប Spurs ក៏ត្រូវបានប៉ូលីសព្រមានម្តងហើយថាបានធ្វើខុសទៅនឹងគោលការណ៍រក្សាខ្លួនឲ្យឆ្ងាយពីគ្នាដោយសារតែបែកធ្លាយវិដេអូចំនួន២បង្ហាញថាកីឡាករមិនបានធ្វើការតាមការណែនាំនេះទេ។
Sun Sport អាចជឿជាក់បានថាកីឡាករទាំង៣នាក់នោះរួមមានទាំងកីឡាករថ្លៃបំផុតរបស់ក្លឹប Tanguy Ndombele, Davinson SanchezនិងRyan Sessegnon ដែលក្នុងចំណោមនោះ២នាក់បានធ្វើការហ្វឹកហាត់ដែលស្ថិតក្នុងចំងាយយ៉ាងកៀកបំផុតពីគ្នាផងដែរ៕
ប្រែសម្រួល៖Lee
