កីឡាករខ្សែការពារមាឌធំកំពស់ខ្ពស់ Virgil VanDijk ត្រូវបានគេមើលឃើញថាបានក្លាយទៅជាកីឡាករខ្សែការពារដ៏ល្អបំផុតរបស់ពិភពលោកគិតចាប់តាំងតែពីពេលផ្ទេរមកដល់ទឹកដី Anfield កាលពីឆ្នាំ២០១៧ប៉ុន្តែក្នុងវ័យ២៨ឆ្នាំបច្ចុប្បន្នរូបគេបានបញ្ជាក់ហើយថាមិនទាន់គ្រប់គ្រាន់ឡើយនូវអ្វីដែលចង់បាននៅទីនេះ។

Van Dijk ក្រោយមកដល់ Liverpool រូបគេបានក្លាយទៅជាកូនសោរដ៏សំខាន់ក្នុងការលើកពានរង្វាន់ Champion League និងជាម្ចាស់ជើងឯករងអង់គ្លេសកាលពីរដូវកាលមុននិងក៏បានក្លាយទៅជាកីឡាករចុងក្រោយក្នុងពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’Or ផងដែរហើយរដូវកាលនេះក៏នឹងត្រៀមលើកពានអង់គ្លេសជាប្រវត្តិសាស្ត្រទៀតផង។
ឆ្លើយទៅកាន់អ្នកកាសែតរបស់ The Sun ចំពោះសំណួរថាតើផែនការនិងមហិច្ឆិតាអ្វីទៀតដែលគេកំពុងចង់បានកីឡាករហូឡង់រូបនេះបានឆ្លើយថាវិរៈបុរសរបស់ក្លឹប Liverpool គឺជាបំណងប្រាថ្នាជាយូរមកហើយរបស់ខ្លួន។Van Dijk បន្តថានៅទីនេះយើងមិនខ្វះអ្វីឡើយទាំងកីឡាករនិងគ្រូបង្វឹកហើយយើងនឹងទទួលជោគជ័យនូវគ្រប់អ្វីដែលយើងចង់បាន៕
ប្រែសម្រួល៖Lee
