
យើងបានដឹងមកហើយថាកីឡាករអ្នកចាំទីវ័យ២៣ឆ្នាំ Dean Henderson កំពុងទទួលបានភាពជោគជ័យយ៉ាងធំធេងក្នុងនាមជាកីឡាករខ្ចីជើងទៅឲ្យក្លឹប Sheffiled United ដោយអាចជួយសង្គ្រោះបាល់បានជាច្រើននៅទីនោះកាលពីរដូវកាលមុន។
ទោះបីជាយ៉ាងណាក្តីក្រោយមានការលើកឡើងជាច្រើនថាកីឡាកររូបនេះអាចនឹងមានសមត្ថភាពគ្រប់គ្នាក្នុងការមកជំនួសតំណែងរបស់ De Gea នោះវិរៈបុរសជាអ្នកចាំទីល្អបំផុតក្នុងប្រវត្តិសាស្ត្រក្លឹបមួយរូបផងដែរនោះគឺលោក Peter Schmeichel បានបដិសេធមិនយល់ស្របទៅនឹងរឿងនេះឡើយ។
លោក Schmeichel បានបញ្ជាក់ទៀតថាអ្វីដែល Henderson មាននៅពេលនេះគឺស្ថិតនៅត្រឹមកម្រិតក្រោម De Gea នៅឡើយទោះបីជាសក្តានុពលរបស់កីឡាករវ័យក្មេងរូបនេះពិតជាមានខ្លាំងពិតមែនប៉ុន្តែគេត្រូវការពេលវេលាបន្ថែមទៀតមុននឹងទទួលយកការងារធំនេះបាន៕
ប្រែសម្រួល៖Lee
