នៅសប្តាហ៍នេះកីឡាករខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Willian បានចេញមកបញ្ជាក់សាជាថ្មីថាខ្លួនមិនទាន់បានទទួលសំណើរណាមួយពីសំណាក់ក្លឹបយក្សទាំងពីរ Barcelona ឬ PSG ឡើយទោះបីជាព័ត៌មានចុងក្រោយបានអះអាងច្បាស់រួចហើយក្តី។

កុងត្រារបស់កីឡាកររូបនេះជាមួយនឹងក្លឹបតោខៀវ Chelsea គឺមានសុពលភាពត្រឹមតែចុងរដូវកាលនេះប៉ុណ្ណោះហើយមានន័យថារូបគេមានសិទ្ធក្នុងការចាប់ផ្តើមពិភាក្សាពីកុងត្រាថ្មីណាមួយជាមួយនឹងក្លឹបផ្សេងនៅបរទេសផងដែរ។តោខៀវ Chelsea ធ្លាប់សុំធ្វើការចចារជាមួយនឹងកីឡាកររូបនេះដែរប៉ុន្តែ Willian ក្នុងវ័យ៣១ឆ្នាំទៅហើយនោះតែងតែបានបង្ហាញជំហថាចាំបាច់កុងត្រាថ្មីត្រូវមានសុពលភាពយ៉ាងហោចណាស់៣ឆ្នាំ។

គួរបញ្ជាក់ថាកីឡាកររូបនេះនៅមានទំរង់លេងល្អនៅឡើយក្នុងវ័យនេះដោយអាចរកគ្រាប់បាល់សរុបជូនក្លឹបបាន៥៩គ្រាប់ក្នុងការបង្ហាញខ្លួនទាំង៣២៩ដងនិងជួយលើកពានអង់គ្លេស២ដងពាន FA Cup បានម្តងនិងពានរង្វាន់ Europa League ម្តងផងដែរ៕
ប្រែសម្រួល៖Lee
