ពលរដ្ឋខ្មែរ នៅម៉ាឡេស៊ី ត្រូវបានផ្អាកវិលចូលកម្ពុជា មួយរយៈសិន

0

ភ្នំពេញ៖ ក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងតែសកម្មក្នុងការព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ និងដើម្បីបង្ការទប់ស្កាត់កុំមានអ្នកឆ្លជំងឺនេះបន្ថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ នៅម៉ាឡេស៊ីផ្អាកវិលចូលស្រុកខ្មែរមួយរយៈសិន ។

នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃ ជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ ៕