កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះមានដំណឹងដ៏គួរឲ្យសង្វេគមួយសម្រាប់អ្នកដែលគាំទ្រក្លឹបរបស់មេឃខៀវ Man City និងជាពិសេសគ្រូបង្វឹកគឺលោក Pep Guardiola ដោយសារតែម្តាយរបស់គ្រូបង្វឹករូបនេះបានស្លាប់បាត់បង់ជីវិតដោយសារតែវិរុសកូរ៉ូណា។
ការប្រកាសដែលត្រូវបានធ្វើឡើងដោយវេបសាយរបស់ក្លឹបផ្ទាល់តែម្តងនិងព្រមទាំងនៅលើបណ្តាញសង្គមផងនៅបន្ទាប់ពីលោកស្រី Dolors Sala Carrio បានបាត់បង់ជីវិតនៅក្នុងវ័យ៨២ឆ្នាំនាទីក្រុងបាសេឡូណា។លោកស្រីធ្លាប់មានការងារជាជំនួយការលក់និងរៀបការជាមួយនឹងឪពុករបស់លោក Pep គឺលោក Valenti ដោយទទួលបានកូនចំនួន៤នាក់ក្នុងនោះលោក Pep គឺជាកូនទី៣។
ក្នុងនោះក្រៅតែពីក្លឹប Man City សូម្បីតែបណ្តាញសង្គមផ្លូវការរបស់ Spurs ក៏បានធ្វើការចូលរួមសំដែងការសោកស្តាយផងដែរសម្រាប់លោក Pep ដែលបុរសរូបនេះទើបតែបានប្រកាសបរិច្ចាគថវិការហូតទៅដល់៩២ម៉ឺនផោនកាលពីប៉ុន្មានសប្តាហ៍មុនទៅឲ្យក្រុមការងារប្រយុទ្ធប្រឆាំងនឹងកូរ៉ូណា៕
ប្រែសម្រួល៖Lee