សូមជ្រាប! ទប់ស្កាត់កូវីដ១៩សម្ដេចតេជោមិនឲ្យរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរនោះទេ

0

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសផ្អាកបុណ្យចូលឆ្នាំខ្មែរដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យស្ថាប័នរដ្ឋ និងឯកជន បន្តធ្វើការងារជាធម្មតាហើយរដ្ឋាភិបាលនឹងសងថ្ងៃឈប់សម្រាកវិញក្នុងពេលវេលាសមស្របណាមួយ។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថាទោះបីកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ១៩ប៉ុន្តែកម្ពុជាគ្មានគម្រោងបិទវត្តអារាម និងទីកន្លែងប្រារព្ធពិធីសាសនានោះទេ៕