គ្រូបង្វឹកតោបីអង់គ្លេស Gareth Southgate បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលរបស់លោក ចំនួន ៣០ភាគរយ អំឡុងពេលដែល លីកកំពូលអង់គ្លេស បានជួបនូវវិបត្តិ ។
ការកាត់បន្ថយប្រាក់ឈ្នួលនេះ នឹងធ្វើឲ្យគ្រូបង្វឹកតោបី នឹងត្រូវលះបង់ ចំនួន ១លានដុល្លារ ក្នុងចំណោម ប្រាក់ខែមួយឆ្នាំពេញរបស់លោក ចំនួន ៣លានដុល្លារនោះ ដោយជួយដល់ FA ខណៈដែលមានវិបត្តិហិរញ្ញវត្ថុ ។

ទោះបីជាយ៉ាងណាមកដល់ដំណាក់កាលនេះ កីឡាករភាគច្រើន មិនទាន់បានធ្វើតាមសេចក្តីស្នើសូមរបស់លីកកំពូលអង់គ្លេសនៅឡើយ ដោយកំពុងទាមទារការពិភាក្សា ដោយធ្វើយ៉ាងណា រកដំណោះស្រាយឲ្យបានល្អបំផុត។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអង់គ្លេស លោក Matt Hancock នអំពាវនាវដល់ កីឡាករទាំងអស់ ចូលរួមចំណែក និងធ្វើការកាត់បន្ថយប្រាក់ខែអំឡុងពេលមានវិបត្តិ។
តែទោះជាយ៉ាងណា PFA ថ្មីៗនេះបានលើកឡើងថា កំពុងរកវិធីដ៏សមស្របបំផុត សម្រាប់ពួកគេ ដោយដោះស្រាយវិធីស្មុគស្មាញទាំងនេះ៕
