ស្អែកនេះ នាយករដ្ឋមន្ត្រី នឹងធ្វើ សន្និសីទសារព័ត៌មានពិសេស ពាក់ព័ន្ធស្ថានភាពទូទៅ នៃជំងឺកូវីដ១៩ នៅកម្ពុជា

0

ភ្នំពេញ៖ នៅម៉ោង៩ព្រឹក ថ្ងៃទី៧ ខែមេសា ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពិសេសមួយ នៅវិមានសន្តិភាព ដេីម្បីឆ្លើយតបទៅនឹងស្ថានភាពទូទៅនៃជំងឺកូវីដ១៩នៅកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់ដឹង។

សូមរំលឹកថា ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា គិតមកដល់ថ្ងៃនេះ គឺមានលក្ខណ:ល្អប្រសេីរ មិនមានអ្នកឆ្លងបន្ថែម និងមានអ្នកជំងឺជាសះស្បាយរហូតដល់ ៥៣នាក់ ។