ហង្សក្រហមត្រៀមឆក់យកខ្សែប្រយុទ្ធឆ្នើមរបស់មេឃខៀវ 

0

ក្រុមហង្សក្រហមបានត្រៀមចុះហត្ថលេខា យកតារាបាល់ទាត់ឆ្នើមរបស់ក្រុមមេឃខៀវ  Manchester City  គឺ Leroy Sane  ក្នុងកិច្ចសន្យាមួយដ៏ភ្ញាក់ផ្អើល ។

Sane រកបាន ៣៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៤ ប្រកួតឱ្យក្រុមម្ចាស់ជើងឯក City តាំងពីបានចុះកុងត្រាពី Schalke ក្នុងឆ្នាំ ២០១៦ ។

ថ្វីបើកីឡាករអាយុ ២៤ឆ្នាំរូបនេះ បានលេចធ្លោក្នុងតំបន់អឺរ៉ុប ប៉ុន្តែបែរជាអង្គុយនៅកៅអីបំរុង  ដោយសារតែមានការប្រកួតប្រជែងជាមួយ Raheem Sterling, Riyad Mahrez និង Gabriel Jesus ។​

Sane ត្រូវបានក្លិបជាច្រើនទាក់ទាញឲ្យចាកចេញពីពហុកីឡដ្ឋាន Etihad  មុនពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅហើយលោក Mills ជឿជាក់ថាលោក Jurgen Klopp អាចនឹងនាំយកកីឡាករអាឡឺម៉ង់មកកាន់ទឹកដី Anfield ។

 

លោក Danny Mills  បានលើកឡើងថា ខ្សែប្រយុទ្ធ Adama Traore របស់ក្រុម Wolve  ក៏ក្លាយជាប្រធានបទដ៏សំខាន់ ដែលអាចឈានជើងទៅក្រុមដែលឈ្នះពានរង្វាន់ ដោយជំនួស កីឡាករ Sadio Mane ឬ Mo Salah នោះនឹងក្លាយជារឿងមិនអាច  តែសម្រាប់ Leroy Sane ជារឿងដែលអាច។គាត់នៅក្មេងទេពកោសល្យនិងបទពិសោធន៍ច្រើនជាង ។ ប៉ុន្តែខ្ញុំមិនដឹងថា Manchester City នឹងលក់ទៅឱ្យគូប្រជែង ឬយ៉ាងណា ?