Napoli ឲ្យ Cavani ៦លានផោនក្នុងមួយឆ្នាំពេលនេះកំពុងរងចាំចម្លើយ

0

នៅថ្ងៃសុក្រនេះសារព័ត៌មានក្នុងស្រុកនៃប្រទេសអង់គ្លេសបានចេញផ្សាយថាក្លឹបអ៊ីតាលី Napoli បានដាក់សំណើរគួរឲ្យភ្ញាក់ផ្អើលមួយទៅឲ្យកីឡាករខ្សែប្រយុទ្ធ Edinson Cavani គឺប្រមាណជា៦លានផោនក្នុងមួយឆ្នាំសម្រាប់ប្រាក់កម្រៃកីឡាករក្នុងការសម្រេចចិត្តផ្ទេរពី PSG ដោយមិនមានតម្លៃខ្លួននាពេលខាងមុខ។

ប្រភពដដែលកន្លងមកនិងបច្ចុប្បន្នបានជឿជាក់ថាកីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាលដែលនឹងត្រូវផុតកំណត់កុងត្រាក្នុងរដូវក្តៅរូបនេះគឺនឹងមិនមានបំណងចង់បន្តកុងត្រាថ្មីជាមួយនឹងក្លឹបបារាំងនេះឡើយដោយខ្លួនបានមើលយ៉ាងច្បាស់ហើយថាមិនមានឱកាសច្រើនដើម្បីអាចលេងជម្រើស១១នាក់ដំបូងឡើយខណៈដែលកីឡាករក្មេងៗមានច្រើននៅទីនេះ។

តាមពីតដំណឹងនៃការចាកចេញកីឡាករខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះគឺមានភាពទាក់ទាញពីក្លឹបច្រើនផងដែរប៉ុន្តែក្លឹបចាស់ Napoli សង្ឃឹមថាប្រើប្រាស់កញ្ចប់លុយនេះដែលស្មើនឹង១១៥០០០ផោនក្នុងមួយសប្តាហ៍ដើម្បីអាចជួបជុំគ្នាវិញនាពេលខាងមុខ៕

ប្រែសម្រួល៖Lee