ជារឿងគួរឲ្យចាប់អារម្មណ៍មួយប៉ុន្តែនៅក្នុងកិច្ចប្រជុំគ្នាចុងក្រោយរវាងគណកម្មការរៀបចំកីឡាបាល់ទាត់អង់គ្លេសកន្លងមកចុងក្រោយនេះគេជឿជាក់ថាមានក្លឹបធំមួយរបស់អង់គ្លេសបានលើកឡើងថារដូវកាលនេះ Premier League គួរតែពិចារណាក្នុងការលើកយកការប្រកួតដែលនៅសល់ទៅធ្វើនៅក្នុងប្រទេសចិន។

កាសែតអង់គ្លេស The Sun ក៏បានចេញផ្សាយផងដែរថាក្លឹបកាន់តែច្រើនរបស់អង់គ្លេសដែលមានការព្រួយបារម្ភខ្លាំងអំពីការបាត់បង់លុយពីកុងត្រាផ្សព្វផ្សាយពាណិជ្ជកម្មនោះក៏បានចាប់ផ្តើមយល់ឃើញថាជម្រើសក្នុងការយកការប្រកួតទាំងអស់ទៅធ្វើនៅក្នុងប្រទេសចិននោះគឺវាជាវិធីដ៏ល្អមួយផងដែរទោះបីជាចិនជាក់ស្តែងជាប្រទេសដែលជាប្រភពកើតមេរោគ COVID-19 នេះមុនគេក្តី។

ប្រធានគណកម្មការបាល់ទាត់អង់គ្លេសដែលបានថ្លែងទៅកាន់ក្រុមអ្នកកាសែត The Athletic បាននិយាយថាចិនគឺជាប្រទេសតែមួយគត់ដែលមានឈ្មោះនៅក្នុងបញ្ជីដាក់សំណើរសុំការពិចារណាប៉ុន្តែលោកជឿជាក់ថានឹងមិនអាចទៅរួចនោះទេហើយវានឹងត្រូវទទួលការបដិសេធជាមិនខានព្រោះថាការប្រកួតពាន Premier League នៅក្នុងប្រទេសដទៃវាហាក់ដូចជាបានសម្លាប់ពានរង្វាន់នេះតែម្តង៕
ប្រែសម្រួល៖Lee