នៅថ្ងៃនេះព្រហស្បតិ៍ ទី២ ខែមេសានេះ បានឲ្យដឹងថាក្លឹប Borussia Dortmund កំពុងប្រឈមមុខ ទៅនឹងការបាត់បង់ កីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Erling Haaland ហើយនៅរដូវក្តៅនេះ ខណៈដែលទាំង Real Madrid និង Man United នៅតែបន្តបង្ហាញជំហ មិនខ្លាចក្នុងការចំណាយទិញកីឡាកររូបនេះឡើយ។
តាមរយៈកុងត្រាដែល Haaland មាននាពេលបច្ចុប្បន្នបានបង្ហាញថាពេលនេះ Man United ឬ Real Madrid នឹងអាចចំណាយលុយត្រឹមតែ ៦៣លានផោន ប៉ុណ្ណោះប្រសិនបើកីឡាករ នឹងយល់ព្រមរាល់លក្ខណ្ឌផ្សេងពីក្លឹប។ Man United ត្រូវបានគេដឹងថាមិនបានលាក់បាំង ពីបំណងចង់បានកីឡាករខ្សែប្រយុទ្ធទាំង២រូបរបស់ Dortmund នោះទេគឺ Sancho តម្លៃជាង ១០០លានផោន និង Haaland តម្លៃ ៦៣លានផោន។
គួរបញ្ជាក់ថា Haaland តាមកុងត្រានឹងត្រូវបន្តលេងនៅ Dortmund យ៉ាងហោចណាស់ ១រដូវកាលទៀត ក្រោយពេលដែលបានសម្រេចចិត្តទាំងគួរឲ្យភ្ញាក់ផ្អើល ក្នុងការផ្ទេរមកទីនេះកាលពីខែមករាក្នុងតម្លៃខ្លួនត្រឹមតែ ១៨លានផោន ប៉ុន្តែនឹងក្លាយទៅជាកីឡាករដ៏ទាក់ទាញបំផុត ក្នុងពេលទីផ្សារបើកនារដូវក្តៅឆ្នាំ ២០២១ជាមិនខាន៕
ប្រែសម្រួល៖Lee