ប្រទេសសិង្ហបូរី មានអ្នកស្លាប់ម្នាក់ទៀតហើយដោយវីរុសកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសានេះ។ អ្នកស្លាប់មានអាយុ 68ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី។
ក្រសួងសុខាភិបាលរបស់សិង្ហបូរី បាននិយាយថា អ្នកជំងឺបានស្លាប់កាលពីម៉ោង ៦:៤៣នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយក្រសួងក៏បានបញ្ចាក់ផងដែរថា អ្នកជំងឺម្នាក់នេះគាត់មានប្រវត្តិជំងឺទឹកនោមផ្អែម និងលើសឈាម។ បុរសម្នាក់នេះជាអ្នកធ្វើការឆ្លងដែន ហើយគាត់បានស្នាក់នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២០ ខែមករា ដល់ថ្ងៃទី ១៦ ខែមីនា៕