ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៣នាក់ (ស្រី ២នាក់) ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀនចំនួន១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១ ខែមេសា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៣នាក់ មានមុខ សញ្ញាជួញដូរគ្រឿងញៀនចំនួន៣៤នាក់ និងប្រើប្រាស់ ៩ នាក់ ។
វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី១ ខែមេសា រួមមាន៖ មេតំហ្វេតាមីន (ice) = ៥៤៨,៧១ក្រាម និង១៩កញ្ចប់តូច និង អ៊ិចស្តាស៊ី=៦០៤,២៣ក្រាម ។
លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប៖
+នគរបាល: ៦ អង្គភាព
១/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ៣នាក់ ចាប់យក Ice ៤,៦៤ក្រាម ។
២/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ចាប់យក Ice ៩៤,២៣ក្រាម ។
៣/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ១០នាក់ ចាប់យក Ice ៦៩,៤២ក្រាម ។
៤/កណ្ដាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ ដីកា១ ចាប់ ១នាក់ ចាប់យក Ice ១,៤៥ក្រាម ។
៥/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យក Ice ២៧១,៦៥ក្រាម និងអ៊ិចស្តាស៊ី ៦០៤,២៣ក្រាម ។
៦/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ១៤កញ្ចប់តូច ។
+កងរាជអាវុធហត្ថ: ២ អង្គភាព
១/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៣០,០៣ក្រាម ។
២/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យក Ice ៧៧,២៩ក្រាម ៕