ត្រូវបានស្គាល់ថាជាអ្នកចាំទីជម្រើសទី១របស់ក្លឹបយក្សអេស្បាញ Barcelona និងក្រុមជម្រើសជាតិអាល្លឺម៉ង់ផងកីឡាករ Marc-André ter Stegen ក្នុងវ័យ២៧ឆ្នាំជាកីឡាករដ៏ជោគជ័យមួយនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្នក្នុងតំណែងជាអ្នកចាំទីគិតចាប់តាំងតែពីបានផ្ទេរមក Barcelona កាលពីឆ្នាំ២០១៤។

អត្ថបទគួរចាប់អារម្មណ៍មួយដោយ The Sun បានចេញផ្សាយនៅថ្ងៃនេះ ដោយ Stegen បានសារភាពរឿងគួរឲ្យភ្ញាក់ផ្អើល មួយ ថាភាគច្រើននៃការប្រកួតគ្នារូបគេមិនបានស្គាល់ឈ្មោះកីឡាករគូប្រជែងអស់ឡើយហើយកម្រនឹងមើលការប្រកួតបាល់ទាត់ណាស់។

អតីតអ្នកចាំទីរបស់ក្លឹប Borussia Monchengladbach រូបនេះបានបញ្ជាក់ប្រាប់ទៅកាន់ក្រុមអ្នកកាសែត El Pais ថាមនុស្សជាច្រើនសើចនៅពេលដែលខ្ញុំប្រាប់ថាខ្ញុំមិនសូវបានស្វែងយល់ព័ត៌មាននិងចំណេះដឹងច្រើនឡើយអំពីកីឡាបាល់ទាត់ហើយការប្រកួតដែលរូបគេនឹងទស្សនាភាគច្រើនគឺជាការប្រកួតសំខាន់បំផុតណាមួយឬជាការប្រកួតរបស់មិត្តភ័ក្តរបស់ខ្លួនប៉ុណ្ណោះប៉ុន្តែបើសួរឈ្មោះថាកីឡាករណាឈ្មោះអ្វីនោះគឺខ្លួនមិនស្គាល់នោះឡើយ៕
ប្រែសម្រួល៖Lee
