ភ្នំពេញ៖ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានលើកសំណើជាផ្លូវការទៅក្រសួងការបរទេស អាមេរិក ស្នើសុំឱ្យមានការអនុគ្រោះ និង ជួយសម្រួលដើម្បី ឱ្យ ប្រជាពលរដ្ឋ និង សិស្ស-និស្សិត កម្ពុជា អាច បន្តការស្នាក់នៅលើកទឹកដីសហរដ្ឋអាមេរិកក្នុងការកាលៈទេសៈ នៃ ការរីករាលដាល នៃជំងឺ Covid-19 ក៏ ដូច ជាហានីភ័យខ្ពស់ នៃការធ្វើដំណើរតាមផ្លូវអាកាស។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថាន ឯកអគ្គ រាជទូត កម្ពុជា ប្រចាំ សហរដ្ឋអាមេរិកនៅថ្ងៃទី៣០មីនាបានឲ្យដឹងថា ស្ថានទូត សំណូមពរជាថ្មីសូមទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់មូលដ្ឋានដែលខ្លួនស្នាក់នៅ ដើម្បីធ្វើការពន្យារសុពលភាពស្នាក់នៅហើយក្នុងករណីមិនជួបឧបសគ្គ មិនអាច ដោះស្រាយ បានសូម ទំនាក់ទំនងជាមួយស្ថានទូត ដើម្បីពិភាក្សារកដំណោះស្រាយ ៕