កាសែតអង់គ្លេស The Sun នៅថ្ងៃអង្គារនេះបានសរសេរថាកីឡាករប្រេស៊ីល Willian ដែលមានកុងត្រាចាស់កៀកនឹងអស់សុពលភាពទៅហើយនោះបានបញ្ជាក់ជំហសាជាថ្មីថារូបគេនឹងបន្តលេងនៅលីកកំពូលអង់គ្លេសដដែលទោះបីជាចាំបាច់ចាកចេញពីក្លឹបបច្ចុប្បន្ន Chelsea ក្តី។

កុងត្រាចាស់ដែលនឹងត្រូវផុតនៅក្នុងខែមិថុនាខាងមុខនេះមានន័យថា Willian នឹងអាចដើរចេញពីក្លឹបនេះដោយមិនមានតម្លៃខ្លួនឡើយហើយជាពិសេសទាំងដែលកិច្ចពិភាក្សាគ្នាបន្តកុងត្រាថ្មីគឺនៅជាប់គាំងនៅឡើយនោះវានឹងក្លាយទៅជាឱកាសដ៏ល្អបំផុតសម្រាប់ក្លឹបមាន់ខ្នាយមាស Spurs ដែលកន្លងមកតែងតែបានបង្ហាញបំណងចង់បានរូបគេ។

Spurs អាចចុះកុងត្រាយក Willian ដោយមិនមានតម្លៃខ្លួននៅផុតកុងត្រាដូចនេះ Willian នៅតែមានឧិកាសបន្តលេងនៅអង់គ្លេសដដែលដូចដែររូបគេបានបញ្ជាក់ហើយកាន់តែច្បាស់ទៀតនោះគឺថាគ្រូបង្វឹករបស់ Spurs បច្ចុប្បន្នគឺលោក Jose Mourinho គឺជាមនុស្សតែម្នាក់ដែលធ្លាប់ធ្វើការនិងតែងតែប្រើប្រាស់Willianកាលពីគ្រានៅ Chelsea ជាមួយគ្នាផងដែរ៕
ប្រែសម្រួល៖Lee
