នៅថ្ងៃព្រហស្បតិ៍នេះសារព័ត៌មានចេញផ្សាយដោយកាសែតអង់គ្លេស The Sun បានសរសេរថាក្លឹបបិសាចក្រហម Man United បានត្រៀមកញ្ចប់លុយប្រមាណជា៦លានផោនរួចរាល់ហើយក្នុងការប្រគល់លុយជូនម្ចាស់សំបុត្រចូលទស្សនាការប្រកួតទាំងអស់ដែលបានទិញទុកជាមុនសម្រាប់ការប្រកួតរបស់ក្លឹបនោះទោះបីជាការប្រកួតត្រូវបានលប់ចោលឬបន្តទាំងដោយបិទទ្វារក្នុងការប្រកួតក្តី។

ប្រភពដដែលក៏បានសរសេរដែរថាកិច្ចពិភាក្សាគ្នាមួយរវាងក្លឹបនិងក្រុមអ្នកគាំទ្រអំពីវិធីដ៏ល្អបំផុតដើម្បីត្រឡប់លុយថ្លៃសំបុត្រទាំងនោះជូនពួកគេវិញ។តាមតួលេខគេជឿជាក់ថាសំបុត្រទស្សនាការប្រកួតរបស់បិសាចក្រហម Man United គឺមានរហូតទៅដល់៥០០០០ខណៈដែលតម្លៃដែលក្លឹបទទួលបានប្រមាណជា១,៥លានផោនក្នុងមួយការប្រកួតនៅ Old Trafford។

គួរបញ្ជាក់ថាដោយសារបញ្ហាកូរ៉ូណាមកដល់ពេលនេះការប្រកួតមិនទាន់ត្រូវបានធ្វើឡើងវិញនៅឡើយហើយជារឿយៗតែងត្រូវបានពន្យាពេលរហូតមកហើយក្នុងនោះផងដែរគេជឿជាក់ថាបើទោះបីជាការប្រកួតអាចធ្វើឡើងវិញបានមែនប៉ុន្តែគឺមិនអាចមានអ្នកទស្សនាចូលមើលនោះដែរ៕
ប្រែសម្រួល៖Lee
