កីឡាករល្បីៗនៅអង់គ្លេសកំពុងបារម្ភថានឹងអាចត្រូវបានក្លឹបកាត់ប្រាក់កម្រៃ

0

មកដល់ពេលនេះកូរ៉ូណានៅតែបន្តវាយលុកអង់គ្លេសខ្លាំងក្លាដដែលដោយមានទាំងការដាក់ប្រទេសក្នុងភាពអាសន្នរួចរាល់ហើយផងដែរ។ក្លឹបបាល់ទាត់ជាច្រើនត្រូវបានគេមើលឃើញថាបានបាត់បង់ចំណូលមួយភាគធំហើយកំពុងបានក្លាយទៅជាសំណួរថាតើក្លឹបនឹងអាចសម្រេចចិត្តបង្ខំឲ្យកីឡាកររបស់ខ្លួនក្នុងការយល់ព្រមទទួលយកការកាត់ប្រាក់កម្រៃប្រចាំសប្តាហ៍របស់ខ្លួនផងដែរ។

នេះមានន័យថាមានកីឡាករល្បីៗរបស់អង់គ្លេសមិនតិចទេដែលបានបារម្មណ៍អំពីបញ្ហានេះដោយសារតែពួកគេគឺជាអ្នកដែលទទួលបានប្រាក់កម្រៃច្រើនជាងគេដោយថ្មីៗចុងក្រោយនេះគេបានឃើញហើយដែរថាក្លឹបតូចនៅលីកទី២របស់អង់គ្លេសបានចាប់ផ្តើមអនុវត្តវិធានការនេះហើយដោយខ្លះកាត់នៅសល់តែ៨០ភាគរយនិងខ្លួនទៀតកាត់ចេញដល់ទៅ៥០ភាគរយ។

គួរបញ្ជាក់ថាកីឡាករដែលទទួលបានប្រាក់កម្រៃថ្លៃៗបច្ចុប្បន្ននៅលីកកំពូលអង់គ្លេសមានដូចជា Pogba, De Gea លេងនៅ Man United កីឡាករ Ozil នៅ Arsenal កីឡាករ  Salah កីឡាករ Mane នៅ Liverpool និងកីឡាករជាច្រើនទៀតដែលទទួលបានប្រាក់កម្រៃច្រើនជាង២០ម៉ឺនផោនក្នុងមួយសប្តាហ៍៕

ប្រែសម្រួល៖Lee