Barcelona ដាក់តម្លៃខ្លួនរបស់កីឡាករខ្សែការពារ Samuel Umtiti ហើយ

0

មកដល់ដើមសប្តាហ៍នេះក្លឹបបិសាចក្រហម Man United ហាក់បីដូចជាបានទទួលសញ្ញាភ្លៀងខៀវហើយពីក្លឹបយក្សអេស្បាញ Barcelona ដើម្បីទិញយកកីឡាករខ្សែការពារ Samuel Umtiti ក្នុងពេលដែលរដូវក្តៅបើកនាពេលខាងមុខនេះ។

The Sunsports នៅថ្ងៃអង្គារនេះបានចេញផ្សាយថាបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Ole Solskjaer ទោះបីជាបច្ចុប្បន្នកំពុងមានវត្តមានរបស់កីឡាករខ្សែការពារថ្លៃបំផុតលើលោក Harry Maguire តម្លៃ៨៥លានផោនក៏ហើយក្តីប៉ុន្តែក្លឹបនៅមិនបញ្ឈប់ការចង់បាន Umtiti មកបន្ថែមកម្លាំងនោះដែរ។

ក្លឹប Barcelona បានដាក់តម្លៃកីឡាករខ្សែការពារបារាំងនេះជាផ្លូវការប្រមាណជា៤៦លានផោនប៉ុន្តែមានន័យថាបិសាចក្រហម Man United ត្រូវតែសម្រេចចិត្តលក់ Phil Jones និង Marcos Rojo ចេញដើម្បប្រមូលលុយនិងសល់កន្លែងសម្រាប់ UmtitiមកOld Trafford៕

ប្រែសម្រួល៖Lee