Ferdinand និយាយថា Coutinho មិនសមនឹង Man United ឬ Arsenal ឡើយ

0

នៅថ្ងៃអង្គារនេះសារព័ត៌មានអង់គ្លេស The Sun បានចុះផ្សាយអំពីការលើកឡើងមួយរបស់អតីតកីឡាករខ្សែការពារឆ្នើមរបស់ Man United គឺកីឡាករ Rio Ferdinand អំពីសមត្ថភាពរបស់កីឡាករប្រេស៊ីល Coutinho ក្នុងពេលបច្ចុប្បន្ននិងឧិកាសក្នុងការផ្ទេរមកអង់គ្លេស។

Ferdinand បាននិយាយបែបរិះគន់ចំៗថាទំរង់លេងរបស់ Coutinho គឺមិនគ្រប់គ្រាន់សម្រាប់ Man United ហើយរឹតតែមិនអាចមានសមត្ថភាពក្នុងការលេងឲ្យ Arsenal ដែរទោះបីជាអាចជួយ Bayern Munich បានយ៉ាងច្រើនក្តីនារដូវកាលខ្ចីជើងកន្លងមកពីក្លឹបយក្ស Barcelona។

ប៉ុន្តែអតីតកីឡាករជម្រើសជាតិអង់គ្លេសឆ្នើមរូបនេះបានបញ្ជាក់ដែរថាកីឡាកររូបនេះអាចនឹងសាកសមលេងជាមួយនឹងមាន់ខ្នាយមាស Spurs ជាងប្រសិនបើគេសម្រេចចិត្តត្រឡប់មកអង់គ្លេសវិញនោះ។គួរបញ្ជាក់ថា Barcelona នឹងមិនមានចន្លោះសម្រាប់កីឡាកររូបនេះឡើយខណៈពេលបច្ចុប្បន្នមានន័យថាពេលចប់កុងត្រាខ្ចីជើងនៅអាល្លឺម៉ង់ Coutinho នឹងត្រូវត្រឡប់ទៅអង្គុយកៅអីបម្រុងវិញជាមិនខានមុនពេលដែលត្រូវក្លឹបលក់ចេញ៕

ប្រែសម្រួល៖Lee