Home សង្គម បញ្ជូនជនសង្ស័យ ២នាក់ និងថ្នាំញៀនជាង ៣គីឡូក្រាម ទៅតុលាការ

បញ្ជូនជនសង្ស័យ ២នាក់ និងថ្នាំញៀនជាង ៣គីឡូក្រាម ទៅតុលាការ

0

ភ្នំពេញ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ២នាក់ រួមនឹងគ្រឿងញៀនជិត ១គីឡូក្រាម និងសារធាតុផ្សំជាង ២គីឡូក្រាម ទៅសាលដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

ប្រភពពីមន្រ្តីនគរបាលបានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ កាលពីម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ផ្លូវបើកថ្មី ក្បែរកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យទី១.ឈ្មោះ គី ម៉េងហ័រ (KEE BENG HWA) ភេទប្រុស ជនជាតិសិង្ហបូរី កើតថ្ងៃទី 07/11/1949 មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E6878015J និងទី២.ឈ្មោះ ខៀវ ស្រីទូច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបានចាប់យក សារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១.៤៩៣,៧៣ក្រាម រួមមាន៖ ម៉េតំហ្វេតាមីន (ICE) ទម្ងន់ ២១៧,៧៧ក្រាម, កេតាមីន ទម្ងន់ ២៧,៧៧ក្រាម, អ៊ិចស្តាស៊ី ទម្ងន់ ១.១៧៧,២៧ក្រាម, នីមេតាហ្សេប៉ាម ទម្ងន់ ៧០,៩២ក្រាម រួមនឹងសារធាតុគីមីផ្សំ ទម្ងន់ ២.០៩០,៨៦ក្រាម, កញ្ឆាក្រៀម ១៥៩,០៨ក្រាម និងឧបករណ៍កែឆ្នៃ ១ឈុត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Previous articleកីឡាករអូឡាំពិករដូវក្តៅនៅជប៉ុនត្រូវសម្រេចលុបចោលជាផ្លូវការ
Next articleBarcelona ដាក់តម្លៃខ្លួនរបស់កីឡាករខ្សែការពារ Samuel Umtiti ហើយ