Man Utd គឺត្រូវបានគេរាយការណ៍ឲ្យដឹងថា កំពុងដាក់គោលដៅ ចុះហត្ថលេខាយក Saul Niguez ។
នៅទីនេះមិនទាន់មានភាពប្រាកដប្រជាជុំវិញអនាគតខ្សែបម្រើរបស់ អាតេម៉ាឌ្រីដ ថ្វីបើកុងត្រាអូសបន្លាយដល់ឆ្នាំ ២០២៦ ខណៈដែលសាមីខ្លួន មិនព្រមព្រៀងកិច្ចសន្យាថ្មី ជាមួយក្លិប ឡើយ។
យោងតាម Mundo Deportivo ថា តំណាង Saul Niguez បានបញ្ជាក់ថា ទំហំទឹកប្រាក់ដែល ក្រុមអាតេ ផ្តល់ឲ្យមិនទាន់គ្រប់គ្រាន់នោះទេ បើសិនជាចង់កុងត្រា ក្នុងរយៈពេល វែងឆ្ងាយ នោះ។ ម្យ៉ាងទៀត ការចរចារបានគាំង ក៏ព្រោះតែផ្ទុះឡើងនៃជំងឺកូវីដ ១៩ នេះ។
ក្លិបត្រកូល មេនឆេស្ទ័រ គឺកំពុងសំឡឹងដូចគ្នា ចង់បានកីឡាករ អាយុ ២៥ឆ្នាំរូបនេះ ដែលបានដាក់គោលដៅដូចគ្នា ជាយូរណាស់មកហើយ ដោយក្លិបទាំងពីរ អាចនឹងបើក គោលដៅ ក្នុងទំហំទឹកប្រាក់ ១៣៧.៦ លានផោន ។ បិសាចក្រហមអាចនឹងចំណាយទឹកប្រាក់យកកីឡាករខាងលើ ក្នុងករណី Pogba ចាកចេញ។