ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យាពេលការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ រដូវកាល ឆ្នាំ២០២០ លើគេហទំព័រផ្លូវការណ៍របស់ខ្លួនផ្ទាល់តែម្តង។
ដោយសារតែបញ្ហាជំងឺកូវីដ-១៩ កើតមានក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ក៏ដូចជាការពារទើបសហព័ន្ធសម្រេចផ្អាក់ការប្រកួតបាល់ទាត់ទាំងអស់ រួមមាន ពានរង្វាន់ស្វាយរៀងខាប់, ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ នឹង ១៨ឆ្នាំ, ពានលីគកំពូលកម្ពុជា, ពានរង្វាន់សម្តេច ហ៊ុន សែន ។
ចំពោះការប្រកួតជាថ្មី ខាងសហព័ន្ធនិងធ្វើការជំរាបជូននៅពេលក្រោយ ស្របពេលដែលការប្រកួតរបស់ជម្រើសជាតិនាខែមីនានេះក៏ពន្យាពេលដែរ៕


